ឥណ្ឌូនេស៊ី គ្រោងលក់តែឡាន និងម៉ូតូអគ្គិសនី នៅត្រឹមឆ្នាំ ២០៥០

រដ្ឋមន្រ្តីក្រសួងថាមពលរបស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃច័ន្ទ ទី១៤ នេះថា ឥណ្ឌូនេស៊ីមានបំណងលក់តែរថយន្ត និងម៉ូតូអគ្គិសនី នៅត្រឹមឆ្នាំ ២០៥០ ដើម្បីជំនួសយានយន្តដែលបំពាក់ដោយម៉ាស៊ីនចំហេះក្នុង ស្របពេលដែលប្រទេសនេះកំពុងសម្លឹងមើលការកាត់បន្ថយការបំភាយកាបូន។